
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទ នគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្ រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម xទទឹង ១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមាន ប្រវែង ២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្តមាន ទីតាំង ស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧គ.មពីរួមខេត្តតាម ផ្លូវ កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបាន បញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្ត ត្រូវបានរកឃើញ ឡើងវិញដោយប្រវត្តិវិទូ បារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។