Skip to main content

Posts

Showing posts from July, 2012

កសិកម្មស្រុកខ្មែរយើង

កម្ពុជា​ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០%ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន ដំណាំ ស្រូវ និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទ