Skip to main content

Posts

Showing posts from 2012

សៀវភៅខ្មែរបុរាណ

តំណនៃគេហទំព័សៀវភៅខ្មែរបុរាណ

ប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា ( អ.ស.អ.:  [kɑmˈpuˈciə] , ការបញ្ចេញសំឡេងខ្មែរ:  [កាំ'ពុ'ជា] ) បានស្គាល់ជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីប ឥណ្ឌូចិន នៅ អាស៊ីអាគ្នេយ៍ ។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ ថៃ នៅខាងលិចឆៀងខាងជើង លាវ ខាងកើតឆៀងខាងជើង វៀតណាម នៅខាងកើត និង ឈូងសមុទ្រថៃ នៅខាងលិចឆៀងខាងត្បូង។ មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺ ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ ក្នុងពិភពលោក។ សាសនាផ្លូវការគឺ ព្រះពុទ្ធសាសនា ថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមាន យួន ចិនហាន ចាម និង កុលសម្ព័ន្ធភ្នំ ៣០ផ្សេងៗទៀត។ [៦] រាជធានីនិងទីក្រុងធំបំផុតគឺ ភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះ នរោត្តម-សីហមុនី ក្សត្រ មួយអង្គដែលបានជ្រើសដោយ ក្រុមប្រឹក្សារាជបល្ល័ង្ក ជា ប្រមុខរដ្ឋ ។ ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជា មេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និ

ប្រវត្តិទង់ជាតិរបស់កម្ពុជា

ទង់ជាតិ​នៃ​ ព្រះរាជាណាចក្រកម្ពុជា ​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រចនា​ឡើង​តាំង​ពី ឆ្នាំ ១៨៥០ មកម្លេះ ដោយ​ដាក់​រូប ​ ប្រាសាទអង្គរវត្ត ពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ «​ ជាតិ​ សាសនា ​ព្រះមហាក្សត្រ » ពណ៌ ស តំណាង​ឱ្យ សាសនា សន្តិភាព ពណ៌ ក្រហម ​ តំណាង​ឱ្យ ជាតិ​​គឺ​​ទឹកដី​​និង​​ប្រជាជន ពណ៌ ខៀវ តំណាង​ឱ្យ ព្រះមហាក្សត្រ​​ និង​​ព្រះអគ្គមហេសី ប្រវត្តិ​ទង់​ជាតិ ទង់ជាតិ អំឡុង​ពេល សម័យកាល​ប្រើប្រាស់ ១៨៦៣-១៩៤៨ ក្រោម​អាណានិគម​បារាំង ១៩៤២-១៩៤៥ ក្រោម​ការ​ត្រួតត្រា​របស់​ជប៉ុន ១៩៤៨-១៩៧០, ១៩៩៣-បច្ចុប្បន្ន សង្គមរាស្រ្តនិយម និង សព្វថ្ងៃ ១៩៧០-១៩៧៥ សាធារណរដ្ឋ ១៩៧៥-១៩៧៩ កម្ពុជាប្រជាធិបតេយ្យ(ប៉ុល ប៉ត) ១៩៧៩-១៩៨៩ សាធារណរដ្ឋប្រជាមានិត ១៩៨៩-១៩៩១ រដ្ឋកម្ពុជា ១៩៩២-១៩៩៣ អ៊ុន តាក់

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ

ប្រវត្តិខេរមយានកម្ម

មានព៌តមានខ្លះៗដែលទាក់ទង ទៅនឹងលោកអ្នកប្រាជ្ញ អក្សរសាស្រ្ត ជំនាន់មុន ដែលបងប្អូនយើងជំនាន់ក្រោយ ចេះតែនាំគ្នា គិតច្រឡំរៀងៗ អំពីអ្នកប្រាជ្ញភាសាខ្មែរជំនាន់មុន ហើយចេះតែកើតចិត្ត ស្រឡាញ់អ្នកប្រាជ្ញមួយ ស្អប់អ្នកប្រាជ្ញមួយ ឬទិទៀនអ្នកប្រាជ្ញមួយទៀត ក្នុងសង្គមខ្មែរយើង ព្រោះតែយើងពុំបានដឹង ឬពុំយល់ ច្បាស់ អំពីប្រវត្តិអ្នកប្រាជ្ញខ្មែរ និងប្រវត្តិអក្សរសាស្រ្តខ្មែរ នោះឯង។ ខ្ញុំសូមចែករំលែកព៌តមានខ្លះៗ តាមដែលខ្ញុំបានដឹង ពីលោកសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ ជំនាន់មុន ដើម្បីអភិរក្ស និងអភិវឌ្ឍ អក្សរសាស្រ្ត យោងទៅតាម សេចក្តីត្រូវការរបស់សង្គមយើង នាបច្ចុប្បន្ននេះ ៖ 1/ សម្តេចព្រះសង្ឃរាជ ជួន ណាត បានទទួលពានរង្វាន់ បណ្ឌិត្យផ្នែកអក្សរសាស្រ្ត ពីគណកម្មការ អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ប្រចាំរាជាណាចក្រ កម្ពុជា នៅឆ្នាំ១៩៦៣ ។ រីគណកម្មការ មេប្រយោគ ដែលផ្តល់ពិន្ទុ លើសមត្ថភាពផ្នែកអក្សរសាស្រ្ត របស់ព្រះសង្ឃរាជ ជួន ណាត នោះមាន លោកបណ្ឌិត កេង វ៉ាន់សាក់ លោកភឿនតុន លោកញ៉ុកថែម និងសម្តេចព្រះវនរ័តន៍ ប៉ាង ខាត់ ។ 2/ គណកម្មការ ខេមរយានកម្ម បានត្រូវបង្កើតឡើង នៅចុងសម័យសង្គមរាស្រ្តនិយម រវាងឆ្នាំ១៩៦៧-១៩៦៩ (ក្រោយពីសម្តេចជួនណាត ស