Skip to main content

ប្រទេសកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។
នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ និងអនុញ្ញាតឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគច្រើននៃអាស៊ីអាគ្នេយ៍ និងប្រមែប្រមូលអំណាច និងភោគទ្រព្យដ៏ច្រើនលើសលប់។ ព្រះរាជាណាចក្រឥណ្ឌានីយកម្មនេះបានសាងប្រាសាទបូជនីយដ្ឋាននានាដូចជាអង្គរវត្ត និងបានធ្វើឱ្យងាយស្រួលនូវការផ្សព្វផ្សាយព្រហ្មញ្ញសាសនា ក្រោយមកព្រះពុទ្ធសាសនាទៅដល់ភាគច្រើននៃអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការធ្លាក់ចុះអង្គរទៅអយុធ្យានៅសតវត្សទី១៥
កម្ពុជាត្រូវបាននាំទៅក្លាយជាប្រទេសចំណុះមួយរវាងពួកអ្នកជិតខាងរបស់ខ្លួនរហូតដល់ខ្លួនត្រូវបានធ្វើអាណានិគមនីយកម្មដោយពួកបារាំងនៅពាក់កណ្ដាល ​សតវត្សទី១៩។ កម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ សង្គ្រាមវៀតណាមបានពង្រីកដល់កម្ពុជា ដែលផ្ដល់ឱ្យមានការជម្រុញដល់ពួកខ្មែរក្រហម បានដណ្ដើមបានភ្នំពេញនៅឆ្នាំ១៩៧៥។ កម្ពុជាបានងើបមុខឡើងវិញជាច្រើនឆ្នាំក្រោយមកទៀតក្នុងមណ្ឌលនៃឥទ្ធិពលសង្គមនិយម ជាសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតដល់ឆ្នាំ១៩៩៣។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រជាជាតិដែលបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមត្រូវបានបង្រួបបង្រួមឡើងវិញក្រោមរាជាធិបតេយ្យនៅឆ្នាំ១៩៩៣ និងបានឃើញនូវការរីកចម្រើនយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស ដែលកាលណោះកំពុងតែកសាងឡើងវិញចាប់ពីប៉ុន្មានទសវត្សនៃសង្គ្រាមរដ្ឋប្បវេណី។ កម្ពុជាធ្លាប់មានកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាសេដ្ឋកិច្ចដ៏ល្អបំផុតនៅអាស៊ី ជាមួយនិងកំណើនសេដ្ឋកិច្ចជាមធ្យម៦,០%សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ។ វិស័យវាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និងទេសចរណ៍ដ៏ខ្លាំងបាននាំឱ្យមានការបណ្ដាក់ទុនបរទេស និងការដោះដូរពាណិជ្ជកម្មអន្តរជាតិ។[៧] នៅឆ្នាំ២០០៥ ស្រទាប់រ៉ែប្រេង និងឧស្ម័នធម្មជាតិត្រូវបានរកឃើញខាងក្រោមទឹកក្នុងទឹកដីកម្ពុជា និងម្ដងនោះនិស្សារណកម្មពាណិជ្ជកម្មចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ចំណូលប្រេងសរុបអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។

Comments

Anonymous said…
2xbet korean | Best online casino sites in South Korea
2xbet is one of 온카지노 the best online casinos in South Korea. 인카지노 You can 1xbet korean find it in most online casinos, casino games and gambling sites.

Popular posts from this blog

កសិកម្មស្រុកខ្មែរយើង

កម្ពុជា​ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០%ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន ដំណាំ ស្រូវ និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទ...

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ...

ពុម្ពអក្សរខ្មែរ

 សូមអញ្ជើញចូលទៅកាន់ដំណខាងក្រោមនេះ លោកអ្នកនឹងអាចទាញយកនូវពុម្ពអក្សរខ្មែរ ជាច្រើន តាមការពេញចិត្ត។ សូមចុចត្រង់នេះ ។