Skip to main content

ទន្លេសាប

ទន្លេសាបគឺជាទន្លេដែលតភ្ជាប់ បឹងទន្លេសាបទៅទន្លេមេគង្គលើ​​ ទន្លេមេគង្គក្រោម​ និង​ទន្លេបាសាក់​នៅត្រង់កន្លែងដែលគេអោយឈ្មោះថា​ចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល​១០០​គ.ម​ ។ ​ទន្លេនេះហូរកាត់ខេត្តពោធិ៍សាត់ ​ខេត្តកំពង់ឆ្នាំង ​ខេត្តកណ្តាល​ និង​ទីក្រុងភ្នំពេញ។ ទន្លេសាប​គឺ​ជា​តំបន់​ដី​សើម​ទឹក​សាប​ ដែល​មាន​សារៈ​សំខាន់​ជាង​គេ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​​២៥០.០០០ ​-​ ៣០០.០០០ហ.ត ក្នុង​រដូវ​ក្ដៅ​ និង​មាន​វិសាល​ភាព​ធំ​ជាង​ ៥-៦ដង ក្នុង​រដូវ​វស្សា​។​ ប្រព័ន្ឋ​តំបន់​ដី​សើម​នេះ​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​ជលផល​ទឹកសាប​មួយ​ក្នុង​ ពិភព​លោក​​ ហើយ​ប្រព័ន្ឋ​អេកូឡូ​ស៊ី​នេះ​មាន​សារៈ​សំខាន់​ជួយ​ដល់​ប្រភេទ​​ជីវ​ចំរុះ​​ ផ្សេងៗ​ជា​ច្រើន​ទៀត​ក្នុង​ពិភព​លោក​។ ទោះ​បី​ជា​បឹង​នេះ​ជួយ​ទ្រ​ទ្រង់​ ដល់​ចំនួន​ជីវ​ចំរុះ​ និង​ប្រជាជន​ជា​ច្រើន​ក្ដី​​ ក៏​ការ​កើត​​ឡើង​​​​​នូវ​សម្ពាធ​​ និង​ការ​គំរាម​​កំហែងជា​ច្រើន​ នៅ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​នេះ​ដែរ។​ ជីវ​ចំរុះ​នៅ​បឹង​ទន្លេសាប ​ជួយ​​ទ្រទ្រង់​​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​ជា​មួយ​ភាគ​បួន ​នៃ​ចំនួន​ប្រជាជន​ដែល​រស់​​នៅ​ក្នុង​ខេត្ដ​ទាំង​ ៥ ​ជុំវិញ​បឹង​នេះ​ ​(ប្រហែល ​២,៩​លាននាក់)​​ និង ផ្គត់ផ្គង់​ជីវជាតិ​ប្រូតេអ៊ីន​ដល់​ប្រជាជន​កម្ពុជា​រហូត ៧០%​​នៃ​ជីវជាតិ​នេះ​សរុប​។ ​បឹង​នេះ​ជា​ប្រភព​ជំរក​ សំរាប់​ផ្ដល់​ជា​ចំណី​ដល់​មច្ឆា​ ជា​កន្លែង​ត្រីពង​ និង​ បង្ក​កំណើត​​ ហើយ​ដែល​​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ទន្លេ​មេគង្គ​ ​នឹង​ស្ទឹង​ ​ឬ ព្រែក​​នានា ​​ហើយ​ក៏​ជា​អាងស្ដុក​ទឹក​សំរាប់​រដូវ​ប្រាំង​​ និង​​សំរាប់​បន្សាប​ទឹកប្រៃ​ ដែល​ហូរ​ចូល​​មក​ ​និង ជួយ​ដល់​ការ​អភិរក្ស​ព្រៃ​កោង​កាង​ នៅ​តំបន់​ដីសណ្ដ​មេគង្គ​ផង​ដែរ​។​ ដូច្នេះ​វា​គឺ​ជា​ចំណុច​ជា​ទី​ចាប់​អារម្មណ៍​ផ្នែក​បរិស្ថាន​យ៉ាង​សំខាន់​ ក្នុង​ពិភពលោក​។​​

Comments

Popular posts from this blog

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ...

ពុម្ពអក្សរខ្មែរ

 សូមអញ្ជើញចូលទៅកាន់ដំណខាងក្រោមនេះ លោកអ្នកនឹងអាចទាញយកនូវពុម្ពអក្សរខ្មែរ ជាច្រើន តាមការពេញចិត្ត។ សូមចុចត្រង់នេះ ។

​បណ្តុំគេហទំព័រសំខាន់ៗក្នុងស្រុក

កោះសន្តិភាព http://www.kohsantepheapdaily.com.kh កាសែតដើមអំពិល http://www.dap-news.com/index.php កាសែតរស្មីកម្ពុជា http://kpt-news.com កាសែតភ្នំពេញប៉ុស្តិ៍ http://www.postkhmer.com គណកម្មការជាតិរៀបចំការបោះឆ្នោត http://www.voterlist.org.kh ប.ស.ស http://www.nssf.gov.kh មុខរបរជាតិ http://www.nea.gov.kh The Economist http://www.economistasia.com CBRE http://www.cbre.com.kh CDN Property http://www.cdnproperty.com Hotelium.com http://www.hotelium.com ក្រសួងទេសចរណ៍ http://www.tourismcambodia.org កាសែតភ្នំពេញប៉ុស្តិ៍អង់គ្លេស http://www.phnompenhpost.com ​ក្រុមហ៊ុនខ្មែររៀលអេស្ទេត http://www.khmerrealestate.com.kh Knightfrankអចលនទ្រព្យ http://www.knightfrank.com.kh ក្រសួងអប់រំ http://www.moeys.gov.kh ក្រសួងពាណិជ្ជកម្ម http://www.moc.gov.kh ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ http://www.mef.gov.kh ក្រសួងមហាផ្ទៃ http://www.interior...