ព្រះរាជវង្ស
និង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយ សារសិលា
ចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ
សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលា
ចារឹក
នៅប្រាសាទបាយ័ននៅបា្រសាទតាព្រហ្មនិងជាពិសេសដោយសារ សិលាចារិក នៅប្រាសាទ
ភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះ អគ្គមហេសី របស់
ព្រះបាទជ័យវរ្ម័នទី៧ព្រះនាងឥន្រ្ទទេវី។ព្រះរាជវង្សបើតាមការសិក្សាស្រាវជា្រវរបស់លោក
(George COEDES) ព្រះបាទជ័យវរ្ម័នទី៧
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ ព្រះ មាតាព្រះអង្គព្រះនាមជ័យរាជចូឌាមណី
ព្រះបិតាព្រះអង្គព្រះនាមធរណិន្រ្ទវរ្ម័នទី២ដែលសោយរាជ្យ
បន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។
ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦និងត្រូវជាក្មួយព្រះ បាទ
សុរិយាវរ្ម័នទី២។ដូច្នេះយើងឃើញថា
តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្សព្រះមហា ក្សត្រខ្មែរជំនាន់ មុន មហានគរ(ឬ
មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ហើយតាមខ្សែ ប្រឡាយព្រះរាជរង្សឪពុកព្រះអង្គ
ចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។ តាមរយះសិលាចារឹកដដែល យើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧
បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹង
នគរចាម្ប៉ា។កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។ បើតាម សិលាចារឹកយើងអាចសន្និដា្ឋនបានថា កាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទ
កុមារ។ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែកព្រាត់
បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួល ណែនចុក
ចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់
ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញ
ចងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយ
ថា:
ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យរាជាទេវីប្រៀបបានទៅព្រះនាងសិតាដែលកំពុង
តែព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឹព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍
។នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យរាជាទេវីបានចូលកាន់សីលកាន់
ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយព្រះនាងតែងខិតខំសិក្សា
ស្វាធ្យាយធម៌
បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើ
សត្រូវ។
ព្រះនាងមាន រូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។
កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺ
ចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ
រំសាយទុក្ខទៅវិញព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់
រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។
ជីវិតតស៊ូ ព្យាយាម រងចាំនៅគ.ស១១៦០ ព្រះបាទ
ជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខ
ទីក្រុងវិជ័យ។គា្រនោះព្រះ
អង្គបានទទួលដំណឹង
ថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះបាទយសោវរ្ម័នទី២បានឡើងសោយ
រាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍ផ្លាស់
ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។
ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះ
ស្ម័គ្របំរើព្រះមហាក្សត្រថ្មី ដោយគ្មានវេចវេរ។ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើ
ឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមក
នគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះ
រាជាតែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។
ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជា
អស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។
ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេច
ថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេកហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកត
តាំងរាំងជល់នឹងសេ្តច
ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹងស្ងៀមមិន
បណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្លើងកំហឹង
ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ ប្រាសាទព្រះខ័ន
ក្នុងខេត្តកំពង់ស្វាយ
យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើនរង់ចាំឪកាស
ល្អ
ដើម្បីដាក់ខ្លួនចូលបំរើជាតិ។ លទ្ឋផលនៃការតស៊ូ ព្រះបាទជ័យវរ្ម័នទី៧
ព្រះអង្គរង់ចាំអស់រយះ
ពេល១៧ឆ្នាំគ
ស១១៦០ដល់១១៧៧ទើបឪកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រ
ហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម
របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រាន
ជម្រុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹង
អាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំ
ទើបបានទទួលលទ្ឋផលល្អ។នៅគស១១៨១ដែលព្រះអង្គ
បានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជាហើយ
ទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្ម
ប្រហែលជាជាង៥០វស្សា។ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញដើម្បីជាការអបអរអរគុណ
ដល់គុណបុណ្យបារមីព្រះរតនត្រៃ
ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី
បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម
និង ប្រជានុរាស្រ្ត។ ក្រោយដែលព្រះ
អគ្គមហេសីជ័យរាជាទេវីចូលទិវង្គត
ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ បានអភិ
សេកតែងតាំងជាព្រះអគ្គមហេសីព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់មានបា្រជ្ញាភ្លឺថ្លាមោះមុត
ឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។
ព្រះនាងជ័យរាជាទេវីនិងព្រះនាងឥន្រ្ទទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី
តាមព្រះពុទ្ឋឪវាទ។ព្រះបាទជ័យវរ្ម័នទី៧ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋសាសនាផ្នែកមហាយាន។ព្រះរាជបុត្រព្រះអង្គជា
ច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះបូជាថ្វាយចំពោះព្រះពុទ្ឋសាសនា។
បុត្រព្រះអង្គព្រះនាមគម
លិន្ត
បានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។បុត្រមួយទៀតព្រះអង្គវីរកុមារ
ដែលបាននិពន្ឋចារ
អត្តបទមួយយ៉ាងល្អវែកញែកអធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្មនៅប្រាសាទ
ព្រះខ័ន។
កិត្យានុភាព ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគ
ជ័យដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពលអំណាច
ការចេះដឹងការពិសោធន៍និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ
មកកសាងប្រទេសជាតិផ្តល់នូវសេចក្តីសុខកេ្សមក្សាន្ត
សន្តិភាពចំរើនលូតលាសដប្រជានុរាស្រ្តដោយគ្មានរើសអើងវណ្ណះ។ការកសាង
របស់ព្រះអង្គ
នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរ ក៏បានលាតសន្ឋឹងធំវែងឆ្ងាយជាម
ហាអំណាចមួយយ៉ាងធំដែរ
នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភព ខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
មានកម្ពុជាចម្ប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង
ម៉ាឡេស៊ី។ព្រះមហា
ក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានចូលទិវង្គតទេ
គាត់បានបាត់ខ្លួន ពីពិភពលោកនេះនៅ
ពេលធើ្វចំបាំងជាមួយចំប៉ា។