Skip to main content

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា
ព្រះមហាក្សត្រកម្ពុជាគឺជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ប្រជាជនខ្មែរ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោមរាជាធិប តេយ្យបោះឆ្នោតមួយចំនួនតូចនៃពិភពលោក ។

កម្ពុជា (៦៨-១៤៣១)

នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧)

លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក (លីវយី) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១
០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន (ហ៊ុនទៀន) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១
០៣ មិនស្គាល់
ខាងចុងសតវត្សទី២
០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២
០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣
០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥
០៧ មិនស្គាល់ ហៅតាមចិន: ផ្វានជិនឝឹង រ.២២៥
០៨ មិនស្គាល់ ហៅតាមចិន: ផ្វានចាន (ផ្វានឆាន) រ.២២៥-២៤០
០៩ មិនស្គាល់ ហៅតាមចិន: ផ្វានស៊ីយូន (ផ្វាន់ស៊ីយុន) រ.២៤០-រ.២៨៧
១០ មិនស្គាល់ មិនស្គាល់ ខាងចុងសតវត្សទី៣
១១ មិនស្គាល់ ហៅតាមចិន: ធៀនឈូឆានតាន ខាងចុងសតវត្សទី៤
១២ មិនស្គាល់ មិនស្គាល់ ខាងចុងសតវត្សទី៤
១៣ កៅណ្ឌិន្យទី២ (មិនទាន់ច្បាស់) ហៅតាមចិន: ឆៀវឆឹនជូ មិនដឹង-៤៣៤
១៤ ស្រេន្ទ្រវរ្ម័នទី១ ហៅតាមចិន: ឈឺកលីកប៉ាម័រ (ឆេលីប៉ាម៉ូ) ៤៣៤-៤៣៥
១៥ មិនស្គាល់ មិនស្គាល់ មិនស្គាល់
១៦ មិនស្គាល់ មិនស្គាល់ មិនស្គាល់
១៧ ជ័យវរ្ម័នកៅណ្ឌិន្យ ហៅតាមចិន: ទូយ៉េកប៉ាម័រ ៤៨៤-៥១៤
១៨ រុទ្រវរ្ម័ន ហៅតាមចិន: លៀវធួកប៉ាម័រ ៥១៤-៥៥០
សង្គ្រាមនគរភ្នំ-ចេនឡា: ៥៥០-៦២៧
១៩ សរ្វភឧមៈ មិនស្គាល់ ៥៥០-?
២០ មិនស្គាល់ មិនស្គាល់ រ.៥៥០-៦២៧

នគរចេនឡា រឺ នគរកម្ពុជា (៥៥០-៨០២)

លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
២១ ស្រុតវរ្ម័ន មិនស្គាល់ សតវត្សទី៥-?
២២ ស្រេស្ធវរ្ម័ន មិនស្គាល់  ?-?
២៣ វីរវរ្ម័ន មិនស្គាល់  ?-៥៥០
២៤ ភវវរ្ម័នទី១ ភវវរ្ម័ន ៥៥០-៦០០
២៥ មហេន្ទ្រវរ្ម័ន ចិត្រសេនា ៦០០-៦១៦
២៦ ឦសានវរ្ម័នទី១ ឦសានវរ្ម័ន ៦១៦-៦៣៥
២៧ ភវវរ្ម័នទី២ ភវវរ្ម័ន ៦៣៩-៦៥៧
២៨ ជ័យវរ្ម័នទី១ ជ័យវរ្ម័ន ៦៥៧-៦៨១
២៩ ព្រះមហាក្សត្រី: ជ័យទេវី ជ័យទេវី ៦៨១-៧១៣
នគរចេនឡាពីរ: ចេនឡាគោក និង ចេនឡាទឹក: ៧០៦-៨០២
ចេនឡាដីគោក: ៧០៦-៨០២
៣០ ជ័យសិង្ហវរ្ម័ន មិនស្គាល់  ?-?
ចេនឡាទឹកលិច: ៧០៦-៨០២
៣១ បុស្ករាក្ស មិនស្គាល់ ដើមសតវត្សទី៨-?
៣២ រាជេន្ទ្រវរ្ម័នទី១ ជ័យៈ  ?-?
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២
៣៤ ជ័យវរ្ម័នទី១ស្ទួន មិនស្គាល់  ?-៧៧០ និង៧៨១ កំពុងសោយរាជ្យ-?
៣៥ មហីបតិវរ្ម័ន មិនស្គាល់ ប្រ.?-៧៧៤ និង៧៨៧

អធិរាជាណាចក្រខ្មែរ (៨០២-១៤៣១)

លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
៣៥ ជ័យវរ្ម័នទី២ ជ័យវរ្ម័ន ៨០២-៨៥០
៣៦ ជ័យវរ្ម័នទី៣ ជ័យវរធន ៨៥០-៨៧៧
៣៧ ឥន្ទ្រវរ្ម័នទី១ ឥន្ទ្រវរ្ម័ន ៨៧៧-៨៨៩
៣៨ យសោវរ្ម័នទី១ យសោវធ៌ន ៨៨៩-៩០០
៣៩ ហស៌វរ្ម័នទី១ ហស៌វរ្ម័ន ៩០០-៩២៥
៤០ ឦសានវរ្ម័នទី២ ឦសានវរ្ម័ន ៩២៥-៩២៨
៤១ ជ័យវរ្ម័នទី៤ ជ័យវរ្ម័ន ៩២៨-៩៤១
៤២ ហស៌វរ្ម័នទី២ ហស៌វរ្ម័ន ៩៤១-៩៤៤
៤៣ រាជេន្ទ្រវរ្ម័នទី២ រាជេន្ទ្រវរ្ម័ន ៩៤៤-៩៦៨
៤៤ ជ័យវរ្ម័នទី៥ ជ័យវរ្ម័ន ៩៦៨-១០០១
៤៥ ឧទ័យទិត្យវរ្ម័នទី១ ឧទ័យទិត្យវរ្ម័ន ១០០២
៤៦ ជ័យវីរវរ្ម័ន ជ័យវីរវរ្ម័ន ១០០២-១០០៦
៤៧ សូរ្យវរ្ម័នទី១ សូរ្យវរ្ម័ន ១០០៦-១០៥០
៤៨ ឧទ័យទិត្យវរ្ម័នទី២ ឧទ័យទិត្យវរ្ម័ន ១០៥០-១០៦៦
៤៩ ហស៌វរ្ម័នទី៣ ហស៌វរ្ម័ន ១០៦៦-១០៨០
៥០ នឫតីន្ទ្រវរ្ម័ន នឫតីន្ទ្រវរ្ម័ន ១០៨០-១១១៣
៥១ ជ័យវរ្ម័នទី៦ ជ័យវរ្ម័ន ១០៨០-១១០៧
៥២ យុវរាជ មិនស្គាល់ ១១០៧-?
៥៣ ធរណីន្ទ្រវរ្ម័នទី១ ធរណីន្ទ្រវរ្ម័ន ១១០៧-១១១៣
៥៤ សូរ្យវរ្ម័នទី២ សូរ្យវរ្ម័ន ១១១៣-១១៥០
៥៥ ធរណីន្ទ្រវរ្ម័នទី២ ធរណីន្ទ្រវរ្ម័ន ១១៥០-១១៥៦
៥៦ យសោវរ្ម័នទី២ យសោវរ្ម័ន ១១៥៦-១១៦៥
៥៧ ត្រីភូវនិទិត្យវរ្ម័ន ត្រីភូវនិទិត្យវរ្ម័ន ១១៦៥-១១៧៧
ការលុកលុយរបស់ចាម: ១១៧៧-១១៨១
៥៨ ជ័យវរ្ម័នទី៧ ជ័យវរធន ១១៨១-១២១៨
៥៩ ឥន្ទ្រវរ្ម័នទី២ ឥន្ទ្រវរ្ម័ន ១២១៨-១២៤៣
សៀមបានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវរ្ម័នដោយ ពុកឃុន ស្រីឥន្ទ្រទិត្យនៅសុខោ ទ័យមួយក្នុងចំណោមខេត្តខ្មែរ ។
៦០ ជ័យវរ្ម័នទី៨ ជ័យវរ្ម័ន ១២៤៣-១២៩៥
៦១ ឥន្ទ្រវរ្ម័នទី៣ ស្រីន្ទ្រវរ្ម័ន ១២៩៥-១៣០៧
៦២ ស្រីន្ទ្រជ័យវរ្ម័ន ស្រីជ័យវរ្ម័ន ១៣០៧-១៣២៧
៦៣ ជ័យវរ្ម័នទី៩ ជ័យវរ្ម័នបរមេស្វរៈ ១៣២៧-១៣៣៦
៦៤ ពញាជ័យ ពញាជ័យ រឺ តាត្រសក់ផ្អែម ១៣៣៦-១៣៤០
៦៥ និព្វានបាទ និព្វានបាទ ១៣៤០-១៣៤៦
៦៦ លំពង្សរាជា លំពង្សរាជា ១៣៤៦-១៣៥១
ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧
៦៧ សុរិយាវង្ស សុរិយាវង្ស ១៣៥៧-១៣៦៣
៦៨ បរមរាជាទី១ បរមរាមា ១៣៦៣-១៣៧៣
៦៩ ធម្មាសោក ធម្មាសោក ១៣៧៣-១៣៩៣
ការលុកលុយរបស់សៀម: ១៣៩៣ (៥ខែ) ។
៧០ បរមរាជាទី២ ពញាយ៉ាត ១៣៩៣-១៤៦៣

ព្រះរាជាណាចក្រកម្ពុជា (១៤៣១-១៨៦៣)

សម័យចតុមុខ (១៤៣១-១៥២៥)

ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
បរមរាជាទី២ ពញាយ៉ាត ១៣៩៣-១៤៦៣
នារាយណ៍រាជាទី១ នារាយណ៍រាជា ១៤៦៣-១៤៦៩
ស្រីរាជា ស្រីរាជា ១៤៦៩-១៤៨៥
ស្រីសុរិយោទ័យ សុរិយោទ័យ ១៤៧៥-១៤៨៥
ធម្មរាជាទី១ ធម្មរាជា ១៤៨៦-១៥០៤
ធម្មរាជាធិរាជ ធម្មរាជាធិរាជ ១៤៤៤-១៥១២
ស្រីសុគន្ធបទ ចៅពញាដំខាត់រាជា ១៥០៤-១៥១២
សង្គ្រាមផ្ទៃក្នុងកម្ពុជា: សង្គ្រាមចៅពញាចន្ទរាជា និងស្ដេចកន: ១៥១៦-១៥២៥

សម័យលង្វែក(១៥២៥-១៥៩៣)

ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
ព្រះស្រីជេដ្ឋា នាយកន រឺ កៅ ១៥១២-១៥១៦
បរមរាជាទី៣ ចៅពញាចន្ទរាជា រឺ អង្គចន្ទទី១ ១៥១៦-១៥៦៦
បរមរាជាទី៤ បរមន្ទរាជា ១៥៦៦-១៥៧៦
បរមរាជាទី៥ សត្ថាទី១ ១៥៧៦-១៥៩៥
ជ័យជេដ្ឋាទី១ ជ័យជេដ្ឋា ១៥៨៦-១៥៩៥

សម័យស្រីសន្ធរ (១៥៩៤-១៦២០)

ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
ព្រះរាមជើងព្រៃ (ព្រះរាម គឺជាងារស្ដេចត្រាញ់ដែលមិនបានតែងតាំងដោយព្រះមហាក្សត្រ) មិនស្គាល់ ១៥៩៤-១៥៩៦
បរមរាជាទី៦ ចៅពញាតន់ ១៥៨៦-១៥៩៩
បរមរាជាទី៧ ចៅពញាអន ១៥៩៩-១៦០០
កែវហ៊្វាទី១ ចៅពញាញោម ១៦០០-១៦០៣
បរមរាជាទី៨ ស្រីសុរិយោពណ៌ ១៦០៣-១៦១៨

សម័យឧដុង្គ (យុគអន្ធកាលនៃកម្ពុជា ១៦២០-១៨៦៣)

ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
ជ័យជេដ្ឋាទី២
ព្រះបាទសម្ដេចជ័យជេដ្ឋា
ជ័យជេដ្ឋា ១៦១៨-១៦២៨
ឧទ័យរាជាទី១
ព្រះបាទសម្ដេចឧទ័យរាជា
ឧទ័យ ១៦២៧-១៦៤២
ធម្មរាជាទី២ រឺ រាជសំភារ
ព្រះបាទសម្ដេចធម្មារាជា
ចៅពញាតូ ១៦២៩-១៦៣៤
អង្គទងរាជា ចៅពញានូ ១៦៣៥-១៦៣៩
បទុមរាជាទី១
ព្រះបាទសម្ដេចបទុមរាជា
អង្គនន់ទី១ ១៦៣៩-១៦៤១
រាមាធិបតីទី១
ព្រះបាទសម្ដេចរាមាធិបតី
ចៅពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤១-១៦៥៩
បរមរាជាទី៩
ព្រះបាទសម្ដេចបរមរាជា
អង្គសូរ ១៦៥៩-១៦៧២
បទុមរាជាទី២
ព្រះបាទសម្ដេចជ័យជេដ្ឋា
ស្រីជ័យជេដ្ឋ ១៦៧២-១៦៧៣
កែវហ៊្វាទី២
ព្រះបាទសម្ដេចកែវហ៊្វា
អង្គជីទី១ ១៦៧៣-១៦៧៥
បទុមរាជាទី៣
ព្រះបាទសម្ដេចបទុមរាជា
អង្គនន់២ ១៦៧៤
ជ័យជេដ្ឋាទី៣
ព្រះបាទសម្ដេចជ័យជេដ្ឋា
អង្គស៊ូ រឺ ចៅពញាសូរ ១៦៧៥-១៦៨៨, ១៦៨៨-១៦៩៥, ១៦៩៦-១៦៩៩, ១៧០០-១៧០២, និង ១៧០៣-១៧០៦
អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
រាមាធិបតីទី២
ព្រះបាទសម្ដេចឧទ័យ
អង្គយ៉ង រឺ ឧទ័យរាជា ១៦៩៥-១៦៩៦
កែវហ៊្វាទី៣ជ័យជេដ្ឋា
ព្រះបាទសម្ដេចបរមរាមាធិបតី
អង្គអិមទី១ ១៦៩៩-១៧០០, ១៧១០-១៧២២ និង ១៧២៩ (៧ខែ)
ធម្មរាជាទី៣
ព្រះបាទសម្ដេចធម្មរាជា
អង្គTham រឺ ជ័យជេដ្ឋា ១៧០២-១៧០៣, ១៧០៦-១៧០៩ និង ១៧៣៨-១៧៤៧
សត្ថាទី២
ព្រះបាទសម្ដេចសត្ថា
អង្គជីទី២ ១៧២២-១៧២៩, ១៧២៩-១៧៣៧ និង ១៧៤៩
ធម្មរាជាទី៤
ព្រះបាទសម្ដេចធម្មរាជា
អង្គអិម២ ១៧៤៧
រាមាធិបតីទី៣
ព្រះបាទសម្ដេចរាមាធិបតី
អង្គទង ១៧៤៧-១៧៤៨ និង ១៧៥៦-១៧៥៧
ស្រីជ័យជេដ្ឋា
ព្រះបាទសម្ដេចជ័យជេដ្ឋា
អង្គស្ងួន ១៧៤៩-១៧៥៥
នារាយណ៍រាជាទី២
ព្រះបាទសម្ដេចឧទ័យរាជា
ឧទ័យរាជា រឺ អង្គតន់ ១៧៥៨-១៧៧៥
រាមរាជា
ព្រះបាទសម្ដេចរាមរាជា
អង្គនន់៣ ១៧៧៥-១៧៧៩
នារាយណ៍រាជាទី៣
ព្រះបាទសម្ដេចនរាយណ៍រាជា
អង្គអេង ១៧៧៩-១៧៩៦
អន្តររជ្ជកាល: ១៧៩៦-១៨០៥
ចៅហ៊្វាប៉ុក
១៧៩៦-១៨០៥
ឧទ័យរាជាទី២
ព្រះបាទសម្ដេចឧទ័យរាជា
អង្គចន្ទទី៣ ១៨០៦-១៨៣៤
អង្គម៉ី
សម្ដេចព្រះមហាក្សត្រីយានីអង្គម៉ី
អង្គម៉ី ១៨៣៤-១៨៤០
ហរិរក្សរាមាឥស្សរាធិបតី
ព្រះបាទសម្ដេចហរិរក្សរាមាឥស្សរាធិបតី
អង្គដួង ១៨៤០-១៨៥៩

កម្ពុជាទំនើប (១៨៦៣-បច្ចុប្បន្ន)

អាណាព្យាបាលបារាំងនៅកម្ពុជា (១៨៦៣-១៩៥៣)

ព្រះឆាយាល័ក្ខណ៍ ព្រះនាម ព្រះនាមផ្ទាល់ ប្រសូត្រ រជ្ជកាល សោយ្យទីវង្គត
King Norodom.jpg នរោត្តម
ព្រះបាទសម្ដេចនរោត្តម
អង្គច្រលឹង រឺ អង្គវត្តី កុម្ភៈ១៨៣៤ ១៨៦០-១៩០៤ ២៤មេសា១៩០៤
Prince Sisawat.jpg ស៊ីសុវត្ថិ
ព្រះបាទសម្ដេចស៊ីសុវត្ថិ
ស៊ីសុវត្ថិ ៧កញ្ញា១៨៤០ ១៩០៤-១៩២៧ ៩សីហា១៩២៧
Sisowath Monivong.jpg ស៊ីសុវត្ថិ មុនីវង្ស
ព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស
ស៊ីសុវត្ថិ មុនីវង្ស ២៧ធ្នូ១៨៧៥ ១៩២៧-១៩៤១ ២៤មេសា១៩៤១
1972 Norodom Sihanouk.jpg នរោត្តម សីហនុ
ព្រះបាទសម្ដេចនរោត្តមសីហនុ
នរោត្តម សីហនុ ៣១តុលា១៩២២ ២៥មេសា១៩៤១-២មីនា១៩៥៥ ១៥តុលា២០១២

ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

ព្រះឆាយល័ក្ខណ៍ ព្រះនាម ប្រសូត្រ រជ្ជកាល សោយទីវង្គត
Norodom Suramarit.jpg នរោត្តម សុរាម្រិត
ព្រះបាទរាជសម្ដេចនរោត្តមសុរាម្រិត
៦មីនា១៨៩៦ ៣មីនា១៩៥៥-៣មេសា១៩៦០ ៣មេសា១៩៦០

ព្រះរាជាណាចក្រកម្ពុជា (១៩៩៣-បច្ចុប្បន្ន)

ព្រះឆាយាល័ក្ខណ៍ ព្រះនាម ប្រសូត្រ រជ្ជកាល សោយទីវង្គត
Norodom Sihanouk.JPG នរោត្តម សីហនុ
ព្រះករុណព្រះបាទនរោត្តមសីហនុព្រះមហាវីរក្សត្រ
៣១តុលា១៩២២ ២៤កញ្ញា១៩៩៣-៧តុលា២០០៤ ១៥តុលា២០១២
Norodom crop.jpg នរោត្តម សីហមុនី
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី
១៤ឧសភា១៩៥៣ ១៤តុលា២០០៤-បច្ចុប្បន្ន កំពុងគ្រងរាជ្យ

Popular posts from this blog

កសិកម្មស្រុកខ្មែរយើង

កម្ពុជា​ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០%ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន ដំណាំ ស្រូវ និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទ...

ពុម្ពអក្សរខ្មែរ

 សូមអញ្ជើញចូលទៅកាន់ដំណខាងក្រោមនេះ លោកអ្នកនឹងអាចទាញយកនូវពុម្ពអក្សរខ្មែរ ជាច្រើន តាមការពេញចិត្ត។ សូមចុចត្រង់នេះ ។