Skip to main content

Posts

​បណ្តុំគំរូលិខិតអាជីវកម្ម (ភាសាអង់គ្លេស)

គេហទំព៏រសុខភាពជាភាសាខ្មែរ

​ដំណើរកំសាន្តបុគ្គលិកនៅក្រុមហ៊ុនវីត្រាស់

រូបនេះថតនៅលើភ្នំបូកគោ ទល់មុខរូបសំណាកលោកយាយ ម៉ៅ រូបថតរូមគ្នានៅលើកាស៊ីណូចាស់លើកំពូលភ្នំបូកគោ​ ដែលពេលនោះមានភ្លៀងរលឹមស្រិចៗ ហើយពួកយើងទាំងអស់គ្នារងារយ៉ាងខ្លាំង។ រូបនេះក៍ថតនៅក្បែររូបសំណាកលោកយាយ ម៉ៅដែរ ចំណែករូបនេះយើងថតនៅភ្នំរូងផ្លូវត្រឡប់មកភ្នំពេញវិញនៅក្បែរជ្រោះពេជ្រនិល រូបថតកំសាន្តសប្បាយនៅលើឡានក្រុង រូបថតជិតដល់ជ្រោះភ្នំពេជ្រនិលពេលធ្វើដំណើរទៅក្រុងព្រះសីហនុ  ​ថតនៅលើផ្ទាំងថ្មដ៍ធំនៅភ្នំរូង

​យេលឡូផេចស៍

ចង់ដឹងពត៌មានផ្សេងទាក់ទងនឹងក្រុមហ៊ុនសហគ្រាស អង្គការ ស្ថាប័ន រឺអង្គភាពផ្សេងៗ សូមចូល ទៅស្វែងរកក្នុងយេលឡូផេចសន៍។ សូមចុចត្រង់នេះ ។

​បណ្តុំគេហទំព័រ​ខ្មែរសំខាន់ៗ

​ប្រិយមិត្តគ្រាន់តែចូលក្នុងតំណនេះ នឹងអាចបើកមើលពត៌មានសំខាន់ៗនៃបណ្តាគេហទំព័រខ្មែរជាច្រើន ដោយមិនបាច់ខ្វល់ពីការ ភ្លេចអាស័យដ្ឋានឡើយ។ ​សូមចុចត្រង់នេះ

សៀវភៅខ្មែរបុរាណ

តំណនៃគេហទំព័សៀវភៅខ្មែរបុរាណ

ប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា ( អ.ស.អ.:  [kɑmˈpuˈciə] , ការបញ្ចេញសំឡេងខ្មែរ:  [កាំ'ពុ'ជា] ) បានស្គាល់ជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីប ឥណ្ឌូចិន នៅ អាស៊ីអាគ្នេយ៍ ។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ ថៃ នៅខាងលិចឆៀងខាងជើង លាវ ខាងកើតឆៀងខាងជើង វៀតណាម នៅខាងកើត និង ឈូងសមុទ្រថៃ នៅខាងលិចឆៀងខាងត្បូង។ មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺ ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ ក្នុងពិភពលោក។ សាសនាផ្លូវការគឺ ព្រះពុទ្ធសាសនា ថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមាន យួន ចិនហាន ចាម និង កុលសម្ព័ន្ធភ្នំ ៣០ផ្សេងៗទៀត។ [៦] រាជធានីនិងទីក្រុងធំបំផុតគឺ ភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះ នរោត្តម-សីហមុនី ក្សត្រ មួយអង្គដែលបានជ្រើសដោយ ក្រុមប្រឹក្សារាជបល្ល័ង្ក ជា ប្រមុខរដ្ឋ ។ ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជា មេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្...