Skip to main content

Posts

​ដំណើរកំសាន្តបុគ្គលិកនៅក្រុមហ៊ុនវីត្រាស់

រូបនេះថតនៅលើភ្នំបូកគោ ទល់មុខរូបសំណាកលោកយាយ ម៉ៅ រូបថតរូមគ្នានៅលើកាស៊ីណូចាស់លើកំពូលភ្នំបូកគោ​ ដែលពេលនោះមានភ្លៀងរលឹមស្រិចៗ ហើយពួកយើងទាំងអស់គ្នារងារយ៉ាងខ្លាំង។ រូបនេះក៍ថតនៅក្បែររូបសំណាកលោកយាយ ម៉ៅដែរ ចំណែករូបនេះយើងថតនៅភ្នំរូងផ្លូវត្រឡប់មកភ្នំពេញវិញនៅក្បែរជ្រោះពេជ្រនិល រូបថតកំសាន្តសប្បាយនៅលើឡានក្រុង រូបថតជិតដល់ជ្រោះភ្នំពេជ្រនិលពេលធ្វើដំណើរទៅក្រុងព្រះសីហនុ  ​ថតនៅលើផ្ទាំងថ្មដ៍ធំនៅភ្នំរូង

​យេលឡូផេចស៍

ចង់ដឹងពត៌មានផ្សេងទាក់ទងនឹងក្រុមហ៊ុនសហគ្រាស អង្គការ ស្ថាប័ន រឺអង្គភាពផ្សេងៗ សូមចូល ទៅស្វែងរកក្នុងយេលឡូផេចសន៍។ សូមចុចត្រង់នេះ ។

​បណ្តុំគេហទំព័រ​ខ្មែរសំខាន់ៗ

​ប្រិយមិត្តគ្រាន់តែចូលក្នុងតំណនេះ នឹងអាចបើកមើលពត៌មានសំខាន់ៗនៃបណ្តាគេហទំព័រខ្មែរជាច្រើន ដោយមិនបាច់ខ្វល់ពីការ ភ្លេចអាស័យដ្ឋានឡើយ។ ​សូមចុចត្រង់នេះ

សៀវភៅខ្មែរបុរាណ

តំណនៃគេហទំព័សៀវភៅខ្មែរបុរាណ

ប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា ( អ.ស.អ.:  [kɑmˈpuˈciə] , ការបញ្ចេញសំឡេងខ្មែរ:  [កាំ'ពុ'ជា] ) បានស្គាល់ជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីប ឥណ្ឌូចិន នៅ អាស៊ីអាគ្នេយ៍ ។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ ថៃ នៅខាងលិចឆៀងខាងជើង លាវ ខាងកើតឆៀងខាងជើង វៀតណាម នៅខាងកើត និង ឈូងសមុទ្រថៃ នៅខាងលិចឆៀងខាងត្បូង។ មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺ ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ ក្នុងពិភពលោក។ សាសនាផ្លូវការគឺ ព្រះពុទ្ធសាសនា ថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមាន យួន ចិនហាន ចាម និង កុលសម្ព័ន្ធភ្នំ ៣០ផ្សេងៗទៀត។ [៦] រាជធានីនិងទីក្រុងធំបំផុតគឺ ភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះ នរោត្តម-សីហមុនី ក្សត្រ មួយអង្គដែលបានជ្រើសដោយ ក្រុមប្រឹក្សារាជបល្ល័ង្ក ជា ប្រមុខរដ្ឋ ។ ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជា មេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្...

ប្រវត្តិទង់ជាតិរបស់កម្ពុជា

ទង់ជាតិ​នៃ​ ព្រះរាជាណាចក្រកម្ពុជា ​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រចនា​ឡើង​តាំង​ពី ឆ្នាំ ១៨៥០ មកម្លេះ ដោយ​ដាក់​រូប ​ ប្រាសាទអង្គរវត្ត ពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ «​ ជាតិ​ សាសនា ​ព្រះមហាក្សត្រ » ពណ៌ ស តំណាង​ឱ្យ សាសនា សន្តិភាព ពណ៌ ក្រហម ​ តំណាង​ឱ្យ ជាតិ​​គឺ​​ទឹកដី​​និង​​ប្រជាជន ពណ៌ ខៀវ តំណាង​ឱ្យ ព្រះមហាក្សត្រ​​ និង​​ព្រះអគ្គមហេសី ប្រវត្តិ​ទង់​ជាតិ ទង់ជាតិ អំឡុង​ពេល សម័យកាល​ប្រើប្រាស់ ១៨៦៣-១៩៤៨ ក្រោម​អាណានិគម​បារាំង ១៩៤២-១៩៤៥ ក្រោម​ការ​ត្រួតត្រា​របស់​ជប៉ុន ១៩៤៨-១៩៧០, ១៩៩៣-បច្ចុប្បន្ន សង្គមរាស្រ្តនិយម និង សព្វថ្ងៃ ១៩៧០-១៩៧៥ សាធារណរដ្ឋ ១៩៧៥-១៩៧៩ កម្ពុជាប្រជាធិបតេយ្យ(ប៉ុល ប៉ត) ១៩៧៩-១៩៨៩ សាធារណរដ្ឋប្រជាមានិត ១៩៨៩-១៩៩១ រដ្ឋកម្ពុជា ១៩៩២-១៩៩៣ អ៊ុន តាក់

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ...