Skip to main content

Posts

ទន្លេមេគង្គ

ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។​វាមានប្រវែងសរុបប្រហែល​៤៨៨០​ គ.ម​និងជាទន្លេវែងជាងគេ​លំដាប់ទី១២​លើពិភពលោក។​ទន្លេមេគង្គមានប្រភពពី​ ខ្ពង់រាបទីបេ ហើយ ហូរកាត់ប្រទេស​ ចិន ​ ភូមា​(ឬ​ មីយ៉ាន់ម៉ា ) ថៃ ​ ឡាវ ​ កម្ពុជា ​និង​ វៀតណាម ​មុននឹងហូរចូល​ សមុទ្រចិនខាងត្បូង ។ ឈ្មោះ ទន្លេនេះត្រូវបានដាក់ឈ្មោះដំបូងឡើយដោយ​កុលសម្ព័ន្ឋ តៃ (សូមកុំច្រលំនឹងជនជាតិថៃ)​ថា​ មេណាមគុង Mae Nam Khong​ឬដោយខ្លីថា​ មេគុង Kong River ​មានន័យថា​ ទន្លេគុង ​ឬ​ មាតានៃទន្លេ ។ ​នៅប្រទេសចិន​ទន្លេនេះត្រូវបានហៅថា​ទន្លេឡាងកាង​Lancang River(澜沧江, Láncāng Jiāng)​,នៅភូមាថា​មេឃួន​Mae Khaung,​នៅថៃថា​មេណាំឃុង​Mae Nam Khong ,​នៅឡាវថា​ម៉ែណាមឃុង​Mènam Khong,​នៅកម្ពុជាថា​មេគង្គ​ឬ​ទន្លេធំ​,​និងនៅវៀតណាមថា​សុងគឺវឡុង​Sông Cửu Long​។

ប្រវត្តិរូបសង្ខេបម្ចាស់ប្លុក

មធ្យោបាយទំនាក់ទំនង ឈ្មោះ ៖ នៅ សុខគុណ អាស័យដ្ដានបច្ចុប្បន្ន ៖ ផ្ទះលេខ៣១ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ។ ទូរស័ព្ទ               ៖ ​ ០៩២ ២០០ ២៨៥/ ​០៩៣​ ៧៦៦ ៨៨៨ អ៊ីមែល               ៖ novsokkon@yahoo.com ស្កាយ    ៖ sokkon-bb ហ្វេសប៊ូក ៖ នៅ សុខគុណ   ពត៌មានផ្ទាល់ខ្លួន ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៨១ ទីកន្លែកំណើត     ៖ ភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ភេទ ៖ ប្រុស ស្ថានភាពគ្រួសារ ៖​ នៅលីវ សញ្ជាតិ ៖ ខ្មែរ ជំនឿសាសនា     ៖ ​ ព្រះពុទ្ធសាសនា ទំងន់      ៖ ​ ៥៥ គ.ក កំពស់                ៖ ១.៦៥ ម ...

របាំអប្សរា

អប្សរាម្នាក់ (ភាសាសំស្ក្រឹត: अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ ឬភាសាបាលី: Accharā អច្ឆរា) ជា​ព្រលឹង​ ដួង​វិញ្ញាណ​ស្ត្រី នៃ​ពពក និង​ទឹក ក្នុង​ជំនឿ​ហិណ្ឌូ និង ពុទ្ធសាសនា។ អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក គំធវ៌ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​អាទិទេព​និង​ពួក​វីរបុរស​ដែលបាត់​បង់​ កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។ ឧរ្វសី, មេនកា, រម្ភា និង តិលោត្តម ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​សិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូ...

ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។ សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-...

​ព្រះបាទនរោត្តម សីហនុ

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រះ​រាជជីវប្រវត្តិ​ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ ការ​សិក្សា ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា François Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។ នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ...

ទន្លេសាប

ទន្លេសាបគឺជាទន្លេដែលតភ្ជាប់ បឹងទន្លេសាបទៅទន្លេមេគង្គលើ​​ ទន្លេមេគង្គក្រោម​ និង​ទន្លេបាសាក់​នៅត្រង់កន្លែងដែលគេអោយឈ្មោះថា​ចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល​១០០​គ.ម​ ។ ​ទន្លេនេះហូរកាត់ខេត្តពោធិ៍សាត់ ​ខេត្តកំពង់ឆ្នាំង ​ខេត្តកណ្តាល​ និង​ទីក្រុងភ្នំពេញ។ ទន្លេសាប​គឺ​ជា​តំបន់​ដី​សើម​ទឹក​សាប​ ដែល​មាន​សារៈ​សំខាន់​ជាង​គេ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​​២៥០.០០០ ​-​ ៣០០.០០០ហ.ត ក្នុង​រដូវ​ក្ដៅ​ និង​មាន​វិសាល​ភាព​ធំ​ជាង​ ៥-៦ដង ក្នុង​រដូវ​វស្សា​។​ ប្រព័ន្ឋ​តំបន់​ដី​សើម​នេះ​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​ជលផល​ទឹកសាប​មួយ​ក្នុង​ ពិភព​លោក​​ ហើយ​ប្រព័ន្ឋ​អេកូឡូ​ស៊ី​នេះ​មាន​សារៈ​សំខាន់​ជួយ​ដល់​ប្រភេទ​​ជីវ​ចំរុះ​​ ផ្សេងៗ​ជា​ច្រើន​ទៀត​ក្នុង​ពិភព​លោក​។ ទោះ​បី​ជា​បឹង​នេះ​ជួយ​ទ្រ​ទ្រង់​ ដល់​ចំនួន​ជីវ​ចំរុះ​ និង​ប្រជាជន​ជា​ច្រើន​ក្ដី​​ ក៏​ការ​កើត​​ឡើង​​​​​នូវ​សម្ពាធ​​ និង​ការ​គំរាម​​កំហែងជា​ច្រើន​ នៅ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​នេះ​ដែរ។​ ជីវ​ចំរុះ​នៅ​បឹង​ទន្លេសាប ​ជួយ​​ទ្រទ្រង់​​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​ជា​មួយ​ភាគ​បួន ​នៃ​ចំនួន​ប្រជាជន​ដែល​រស់​​នៅ​ក្នុង​ខេត្ដ​ទាំង​ ៥ ​ជុំវិញ​បឹង...

ព្រះបាទជ័យវរ្ម័នទី៧

ព្រះរាជវង្ស និង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយ សារសិលា ចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលា   ចារឹក នៅប្រាសាទបាយ័ននៅបា្រសាទតាព្រហ្មនិងជាពិសេសដោយសារ សិលាចារិក នៅប្រាសាទ ភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះ អគ្គមហេសី របស់ ព្រះបាទជ័យវរ្ម័នទី៧ព្រះនាងឥន្រ្ទទេវី។ព្រះរាជវង្សបើតាមការសិក្សាស្រាវជា្រវរបស់លោក ( George COEDES) ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ ព្រះ មាតាព្រះអង្គព្រះនាមជ័យរាជចូឌាមណី ព្រះបិតាព្រះអង្គព្រះនាមធរណិន្រ្ទវរ្ម័នទី២ដែលសោយរាជ្យ បន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦និងត្រូវជាក្មួយព្រះ បាទ សុរិយាវរ្ម័នទី២។ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្សព្រះមហា ក្សត្រខ្មែរជំនាន់ មុន មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។​ហើយតាមខ្សែ ប្រឡាយព្រះរាជរង្សឪពុកព្រះអង្គ ចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។ តាមរយះសិលាចារឹកដដែល យើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅសោយរាជ្យជាព្រះមហាក្សត្...