ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា ( អ.ស.អ.: [kɑmˈpuˈciə] , ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា] ) បានស្គាល់ជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីប ឥណ្ឌូចិន នៅ អាស៊ីអាគ្នេយ៍ ។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ ថៃ នៅខាងលិចឆៀងខាងជើង លាវ ខាងកើតឆៀងខាងជើង វៀតណាម នៅខាងកើត និង ឈូងសមុទ្រថៃ នៅខាងលិចឆៀងខាងត្បូង។ មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺ ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ ក្នុងពិភពលោក។ សាសនាផ្លូវការគឺ ព្រះពុទ្ធសាសនា ថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមាន យួន ចិនហាន ចាម និង កុលសម្ព័ន្ធភ្នំ ៣០ផ្សេងៗទៀត។ [៦] រាជធានីនិងទីក្រុងធំបំផុតគឺ ភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះ នរោត្តម-សីហមុនី ក្សត្រ មួយអង្គដែលបានជ្រើសដោយ ក្រុមប្រឹក្សារាជបល្ល័ង្ក ជា ប្រមុខរដ្ឋ ។ ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជា មេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្...
សូមស្វាគមន៍ការចូលមកទស្សនាប្លុក។ សូមរីករាយ និងសំណាងល្អ។